ព័ត៌មានជាតិ

រថយន្តបើកភ្លើងស៊ីញ៉ូរៀបឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹងយ៉ាងរន្ធត់

ប៉ៃលិន: កាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខកាស៊ីណូ ហ្គ្រេន ជេ អឹម ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូបើកបរច្រាសទិសគ្នា។

អ្នកបើករថយន្តឈ្មោះ ហ៊ុយ គីមឃន ភេទប្រុស អាយុ ៧២ឆ្នាំ បើកបររថយន្តម៉ាក ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-5416 មានទីលំនៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស)។
ជនរងគ្រោះឈ្មោះ ញិល យ៉ុង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក សង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-7133 ។

មូលហេតុ៖ រថយន្តបើកភ្លើងស៊ីញ៉ូរៀបនឹងបត់ រីឯម៉ូតូបើកបរលឿនធ្វើឲ្យចាប់ហ្វ្រាំងមិនទាន់ ក៏បុករថយន្តពេញទំហឹង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងយកទៅរក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងកាច់ រង់ចាំការដោះស្រាយតាមនីតិវិធី រីឯអ្នករបួស ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ៕

មតិយោបល់