ព្រះសីហនុៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ ១C-៤៦៨៤ ទិសដៅភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចកើតហតុ មានរថយន្តមួយគ្រឿងម៉ាក TOYOTA SEINNA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២BD-៣១១៨ ដែលមានទិសដៅបញ្រ្ចាសគ្នា បានបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង ។ ចំណែក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ សាកសពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់