ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក! បុរសម្នាក់ ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅដើមប្រេងខ្យល់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីបុរសម្នាក់ អត្តឃាត ដោយចងកសម្លាប់ខ្លួន នៅដើមប្រេងខ្យល់មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ពិនិត្យធ្វើកោសល្យវិច័យ តាមនីតិវិធី។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់