ភ្នំពេញ: នៅវេលាម៉ោង ៩និង៣៥ នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ដេកស្លាប់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ ចាប ហឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ សន្តិសុខយាមនៅគ្រឹះស្ថានហត្ថាកសិករ ស្នាក់នៅភ្នំពេញ មានស្រុកកំណើតភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
មូលហេតុ៖ លើសឈាម ហើយគាំងបេះដូង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យសព រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕
មតិយោបល់