ព័ត៌មានជាតិ

រថយន្តដឹកត្រី បើកបុកលុចស៊ីស រុលទៅបុកម៉ូតូPCX បណ្ដាលរងរបួសធ្ងន់ស្រាលបីនាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកត្រី ១គ្រឿង បានបើកបុករថយន្តលុចស៊ីស RX330 រុលទៅបុកម៉ូតូPCX រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះនរោត្ដម កែងផ្លូវ១១៨ ក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តកូរ៉េដឹកត្រី មួយគ្រឿងមិនចាំស្លាកលេខ បានគេចខ្លួនបាត់ ក្រោយពីបើកបុករថយន្តលុចស៊ីស RX330 ពណ៌ស្ករ គ្មានស្លាកលេខ ខ្ទាតទៅបុកម៉ូតូ PCX មួយគ្រឿង ជិះឌុបគ្នា៣នាក់ កំពុងឈប់កណ្ដាលថ្នល់ បណ្ដាលឲ្យរបួសធ្ងន់និងស្រាលបីនាក់ ហើយរថយន្តលុចស៊ីស បានបើករត់ទៅបុករថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-5669 ដែលចតនៅចិញ្ចើមផ្លូវចំពីក្រោយ នៅក្បែរស្តាអូឡាំពេក រងការខូចខាតបន្ថែមទៀត ទើបត្រូវពលរដ្ឋឃាត់ជាប់ ដើម្បីធ្វើការដោះស្រាយ ។

ក្រោយកើតហេតុ ភាគីរងគ្រោះ និងភាគីបង្ក បានធ្វើការដោះស្រាយគ្នាដែរ តែមិនត្រូវ ទើបសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់