ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩-១៥០ ត្រង់ចំណុចមុខឃ្លាំងលក់គ្រឿង សំណង់ឈ្មោះ ឈុន ទូច ស្ថិតនៅភូមិពណ្ណរាយ សង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលស្លាប់មនុស្ស ២នាក់ និងខូចខាតធ្ងន់។
រថយន្តមិនចាំម៉ាក អ្នកបើកមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កកើតហេតុ គេចខ្លួនបាត់ ចំណែកម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D7019 បើកបរដោយឈ្មោះ ភោគ គា អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) បានឌុបឈ្មោះសៅ ធារិទ្ធ អាយុ២១ឆ្នាំ ជនជាតិខ្មែរ ភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)។
មូលហេតុ៖ ប្រើប្រាស់ល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី៕





មតិយោបល់