ព័ត៌មានជាតិ

លិចទៀតហើយ ! គ្រាន់តែភ្លៀង២ម៉ោងសោះ

ភ្នំពេញ: អស់រយ:ពេល ជិត២ម៉ោង គិតតាំងពីម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ រហូតមកទល់នឹងម៉ោង ជិត៦ល្ងាច ថ្ងៃដដែល ភ្លៀងកំពុងតែបង្អុលធ្លាក់យ៉ាងខ្លាំង បូករួមទាំងខ្យល់បោកបក់ បណ្តាលឲ្យផ្លូវមួយចំនួន ត្រូវបានជន់លិច ជាបន្តបន្ទាប់ ស្ទើរតែមិនអាចធ្វើដំណើរបាន ។

ជាក់ស្តែង ខណ:នេះមក គេសង្កេតឃើញមានផ្លូវមួយចំនួនដូចជា ផ្លូវនៅតំបន់វត្តភ្នំ ផ្លូវម្តុំផ្សារចាស់ ផ្សារកណ្តាល ផ្លូវកម្ពុជាក្រោម ផ្លូវម្តុំត្នោតជ្រុំ ផ្លូវម្តុំវត្តសន្សំកុសល រួមនឹងផ្លូវមួយចំនួនទៀត បានជន់លិចជាបន្តបន្ទាប់ ។

ប៉ុន្តែគួរបញ្ជាក់ផងដែរថា ការជន់លិចនេះមិនប្រើរយ:ពេលយូរនោះទេ ដោយសារតែមាន ប្រព័ន្ធលូបង្ហូរទឹក ទឹកជំនន់ទឹកភ្លៀងនេះ បានហូរស្រកទៅជាបណ្តើរៗអាចឲ្យ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមជាធម្មតា ៕

ភ្លៀង

ភ្លៀង

ភ្លៀង

ភ្លៀង

ភ្លៀង

មតិយោបល់