ព័ត៌មានជាតិ

ទង្វើបែបនេះហើយលបៗជាប់សំណាញ់មាសក្រោមមេឃ

ត្បូងឃ្មុំៈ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលា ម៉ោង៣និង៣០ នាទីកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជា មួយកំលាំងប៉ុស្តិ៍នគរបារដ្ឋបាលត្រមូង នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានចុះអនុវត្តន៍ដីការលេខ៩១ចុះថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោកស្រី នូ ចន្ទសុគន្ធា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខជនជាប់ចោទឈ្មោះវឿន វ៉ាន់ឌីភេទ ប្រុសអាយុ២៩ឆ្នាំ មានទីលំ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទៈ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី០៧ខែ ឧសភាឆ្នាំ២០១៨ នៅចំនុចភូមិត្បូងវត្តឃុំមេមត់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីបំពេញបែប បទបញ្ជូនទៅតុលាការចាត់ការតាម និតិវិធី៕

 

មតិយោបល់