ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ត្រូវរថយន្តមិនចាំម៉ាកគៀម៉ូតូដួលបោកក្បាលស្លាប់ នៅស្រុកពារាំង

ព្រៃវែង: កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនចាំម៉ាកគៀម៉ូតូ ដួលបោកក្បាលបណ្ដាលឲ្យស្លាប់ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥៣-៥៤ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ឌឿន កែវ ភេទស្រី អាយុ ១៦ឆ្នាំ(ស្លាប់) រស់នៅភូមិ តាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាក ឌ្រីមសង សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1D-9698 កំពុងធ្វើដំណើរស្របទិសគ្នា។

ករណីនេះ កម្លាំងសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាលរាប រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តបង្ក ក្រោយកើតហេតុបើករត់គេចបាត់ស្រមោល៕

មតិយោបល់