ព័ត៌មានជាតិ

បង្រ្កាបនិងឃាត់ខ្លួនជនសង័្សយម្នាក់ ជាមុខសញ្ញាលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋាន

បាត់ដំបងៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វើការ បង្រ្កាបនិងឃាត់ខ្លួនជនសង័្សយឈ្មោះ ថា សុធា ហៅ វេក ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងករណីលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាស៊ីនបូមទឹកចំនួន ០២គ្រឿង ។ ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង ។ អំភ្លីចំនួន ០១គ្រឿង ។

ករណីខាងលើនេះ ជនសង្ស័យត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពីវេលាម៉ោង០៥និង០០ នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះនៅចំណុចក្រុមទី១២ ភូមិអូរញខែ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង័្សយខាងលើបានធ្វើសកម្មភាព លួចកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ សេង ណារី ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុ យកបានសម្ភារៈមួយចំនួន ។ ក្នុងពេលកំពុងធ្វើសកម្មភាពនេះក៏ត្រូវ សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានតែម្តង ។

នៅពេលនេះសមត្ថកិច្ចជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ រីឯទ្រព្យសម្បត្តិបាន ប្រគល់ជូនម្ចាស់វិញ ៕

មតិយោបល់