ព័ត៌មានជាតិ

រថយន្ត២គ្រឿងបើកលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកគ្នា រងការខូចខាតទាំងសងខាង

ក្រចេះ: នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចចន្លោះបង្គោលគីឡូម៉ែតលេខ៣៧-៣៨ ស្ថិតក្នុងភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ លើផ្លូវជាតិលេខ៧៦(ស្នួល-កែវសីមា) រវាងរថយន្តបុករថយន្ត ទិសដៅបញ្រ្ចាសគ្នា គ្រោះថ្នាក់ពុំបណ្តាលឲ្យមនុស្សរងរបួសនោះទេ រងការខូចខាតរថយន្តទាំងសងខាង ។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់បែបនេះកើតឡើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យមើល ដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់