ព័ត៌មានជាតិ

ដឹង​អត់ Samsung ក៏​ជា​ក្រុមហ៊ុន​ផលិត​អាវុធ​មួយ​ដែរ !

Samsung Techwin ជា​ក្រុមហ៊ុន​មួយ​របស់ Samsung ដែល​មាន​ជំនាញ​ខាង​ផលិត​បច្ចេកវិទ្យា​ឃ្លាំ​មើល​អវកាស​ប្រព័ន្ធ​ស្វ័យប្រវត្តិ​និង​សព្វាវុធ​ផង​ហើយ​ក្រុមហ៊ុន​មួយ​នេះ​មាន​បុគ្គលិក​ជំនាញ​ប្រមាណ​ជា 4923 នាក់​ដែល​មាន​ទីតាំង​ស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​ប្រាក់​នៃ​ការ​លក់បាន​ពី​បច្ចេកវិទ្យា​ដែល​ខ្លួន​មាន​ដែល​ទទួលបាន​នៅក្នុង​ឆ្នាំ 2011 មាន​ទៅ​ដល់ 2,947 ពាន់​លាន​វ៉ុន​។​

​ក្រុមហ៊ុន Samsung Techwin ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ 1977 ហើយ​វា​បាន​កសាង​ទី​ពិសោធ​ជា​លក្ខណៈ​ស្តង់ដា​របស់​ខ្លួន​នៅក្នុង​ឆ្នាំ 1978 នៅពេល​ដែល​មួយ​ឆ្នាំ​បន្ទាប់​ខ្លួន​បាន​ផលិត​កាមេរ៉ា​មួយ​ប្រភេទ​។​ជាទូទៅ​ក្រុមហ៊ុន​នេះ​ផលិត​នូវ​បច្ចេកវិទ្យា​ទូទៅ​ហើយ​ខ្លួន​បាន​ទទួល​សិទ្ធិផ្តាច់មុខ​ក្នុង​ការផលិត​ម៉ាស៊ីន​យន្តហោះ​ប្រយុទ្ធ​របស់​កូរ៉េ​នៅ​ក្នុង​ឆ្នាំ 1980 និង​កាំភ្លើង​ធំ​បាញ់​គ្រាប់ 155mm នៅក្នុង​ឆ្នាំ 1984 ៕​
samsung-galaxy

មតិយោបល់