ព្រះវិហារៈ មានការភ្ញាក់ផ្អើលមួយ បណ្តាលឲ្យប្រជាពលរដ្ឋ មានការអាក់អនស្រពោនចិត្ត ខណៈដែល លោក យោក វ៉ាន់លុច ដែលបានអះអាងថា ខ្លួនជាផ្កាយ៣ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដោយពុំមានកិច្ចសហការជាមួយ និងស្ថាប័នតុលាការ និងអាជ្ញាធរដែនដី មេភូមិ មេឃុំ ដែលត្រូវបានគេដឹងថា លោកផ្កាយ៣ ម្នាក់នេះបានប្រើអំណាចទាំងទទឹងទទែង ប្រើអំណាចផ្តាច់ការ ប្រតាយដណ្តើមកាមេរ៉ា គំរាមសំឡុតអ្នកសារព័ត៌មាន មិនឲ្យថតរូប សកម្មភាពរបស់លោក ដែលបានដឹកនាំកម្លាំងអនុវត្តផ្ទុយនឹងច្បាប់។
ហេតុការណ៍កម្លាំងមួយក្តាប់តូច អនុវត្តច្បាប់ព្រៃចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានលិខិតកាន់កាប់ដីស្របច្បាប់ ដោយពុំមានការរីករាយ និងសប្បាយចិត្តពីសំណាកប្រជាពលរដ្ឋ នេះបានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១ រសៀល ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ តែការចុះ ធ្វើសម្មភាពរុះរើ រឹបអូសដីរបស់លោក យោក វ៉ាន់លុច ដែលត្រូវបានប្រភពនិយាយថា ជាទាហានពាក់ផ្កាយ៣នេះ ដែលតាំងខ្លួនជាប្រធានអាជ្ញាជាតិធរអប្សរា នេះគឺពុំបានសម្រេចនោះទេ ដោយសារតែម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្តឹងទៅតុលាការ ទើបសកម្មភាពដែលគេសង្ស័យថា ការចុះរុះរើនេះ សង្ស័យថា ជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអះអាងថា អាជ្ញាធរជាតិអប្សរា ត្រូវបានផ្អាកការរុះរើ ព្រោះអាជ្ញាធរ មេភូមិ មេឃុំ មិនចុះហត្ថលេខាឯកភាព។
លោក ពា ឡា ភេទប្រុស អាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះបាន ឲ្យដឹងថា ដីនេះលោកបានទិញតាំងពីឆ្នាំ ២០០៧មកម្ល៉េះ ព្រមទាំងបានលិខិតកាន់កាប់ដីធ្លីស្របច្បាប់ មានអាជ្ញាធរភូមិ ឃុំដឹងលឺ ហើយថែមទាំងមានការអះអាងថា ដីនេះពុំជាប់ពាក់ព័ន្ធនឹងឧទ្យានជាតិអាជ្ញាធរអប្សរាទេ ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៧០ម៉ែត្រ ពីមុនមកពុំដែលមានបញ្ហានោះទេ តែក្នុងឆ្នាំ២០១៦នេះ លោក យោក វ៉ាន់លុច តែងតែមកគំរាមឲ្យគាត់រុះរើផ្ទះ ជាច្រើនដង តែគាត់ពុំព្រម លុះដល់ម្សិលមិញនេះ ទើបមានកម្លាំងចុះមករុះរើ ក្នុងនោះដែរ ក៏សូមសំណូមពរឲ្យសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយមើលលោក យោក វ៉ាន់លុច ដែលកំពុងធ្វើសកម្មភាពគំរាម គំហែងរុះរើផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា លោកយោក វ៉ានលុច បានគំរាមមិនឲ្យអ្នកសារពត័មានថតយកសកម្មភាព ព្រមទាំងប្រតាយដណ្តើម បានដកយកទូស័ព្ទ និងបានបញ្ជាឲ្យកូនចៅក្របួចកអាវ អ្នកសារព័ត៌មាន ហើយស្រែកថា គំរាមប្រជាពលរដ្ឋមិនឲ្យថត និងដកទូស័ព្ទមកលុបរូបភាពចេញ ទើបបានធ្វើឲ្យមានការសង្ស័យថា លោក ផ្កាយ៣រូបនេះ បើស្មោះត្រង់ អនុវត្តតាមច្បាប់ពិតមែន ខ្លាចអីនិងការថតរូប ខ្លាចអីនិងការចុះផ្សាយ ដើម្បីជាតិ ដើម្បីប្រជាជន និងដើម្បីសម្បត្តិរដ្ឋ កុំតែលួចធ្វើអ្វីដែលប្រាសចាកពីច្បាប់៕
មតិយោបល់