ព័ត៌មានជាតិ

សុទ្ធតែក្មេងប្រុសស្រី ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក និងប្រើសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍ បឹងទំពន់ទី២ បានសហការជាមួយកម្លាំងសាលាសង្កាត់បឹងទំពន់ទី២ ចុះត្រួតពិនិត្យរដ្ឋបាលចំណុចផ្ទះជួលគ្មានលេខ ផ្លូវ២៦បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ សុខ ស្រីនាង ហៅ កា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ២៦បេតេ ភូមិត្នោតជ្រុំ៦ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ រ៉ន សុខចិន្តា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខ្ចៅ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
៣-ឈ្មោះ តាន់ នី ហៅ តឿ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ងូយ ពិសី ហៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៥-ឈ្មោះ សុខ ពេជ្រ ហៅ ថា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងដកហូតបានរួមមាន៖
ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ៣កញ្ចប់ថង់(កញ្ចប់តូច០២,កញ្ចប់ធំ០១) និងម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ លេខតួ 003815 គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់