អាមេរិកៈ ក្រសួងការពារជាតិអាមេរិក បានជូនដំណឹងដល់ប្រទេសតួកគីថា ខ្លួននឹងលុបចោលការទិញយន្តហោះចម្បាំង F-35 របស់ខ្លួន ប្រសិនបើរដ្ឋាភិបាលតួកគី បន្តទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Patrick Shanahan បានផ្ញើលិខិតជូនដំណឹងភាគីតួកគីថា រាល់ការហ្វឹកហ្វឺនបណ្តុះបណ្តាល សម្រាប់ពីទ្បុតតួកគីទៅលើកម្មវិធី F-35 ក៏នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដាខាងមុខ ហើយពួកគេទាំងអស់ ក៏នឹងត្រូវចាកចេញពីប្រទេស នៅដំណាច់ខែនោះផងដែរ។
នៅក្នុងលិខិតរបស់លោក Shanahan បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការហ្វឹកហ្វឺនកម្មវិធី F-35 ថ្មីទេ គឺមានតែសិស្សចំនួន ៣៤ នាក់ ដែលត្រូវបានធ្វើការហ្វឹកហ្វឺន នៅចុងឆ្នាំនេះប៉ុណ្ណោះ៕
មតិយោបល់