ព័ត៌មានជាតិ

ផឹកស្រវឹង បង្កហិង្សា ម្នាក់ចូលពេទ្យ ម្នាក់ចូលប៉ុស្តិ៍

កណ្ដាលៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល សមត្ថកិច្ច បានឃាត់បុរសម្នាក់ ករណីហិង្សារដោយចេតនា។

ជនសង្ស័យឈ្មោះ នាង ចន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន។ ជនរងគ្រោះ ឈ្មោះ ស្រ៊ាង សង្ហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ។ ជនសង្ស័យ និងជនរងគ្រោះ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង ០០នាទីយប់ជនរងគ្រោះ និងប្អូនជីដូនមួយ បាននាំគ្នា ជិះម៉ូតូចេញពីឡឥដ្ឋ ទៅមើលគេប្រគុំតន្ត្រីជនពិការ នៅចំណុចដីទំនេរ ក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រហូតដល់វេលាម៉ោងថ្ងៃកើតហេតុ ពួកគេ បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។

លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះ នាង ចន ពុំដឹងថា មានរឿងអី ស្ថិតក្នុងស្ថានភាពស្រវឹង បានយកដែក វាយមកលើជនរងគ្រោះ ត្រូវកំភួនដៃស្តាំ បណ្ដាលឲ្យរយះដេរចំនួន១០ថ្នេរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់