ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ករណីកញ្ញាដៃឆៅជិះរថយន្ត Mazada ចូលវត្តទាញកាំភ្លើងបាញ់លោកសង្ឃ ២គ្រាប់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះសហការជាមួយ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ពីបទ ប៉ុនប៉ងឃាតកម្ម (ដកអាវុធខ្លីបាញ់ចំនួន ២គ្រាប់) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ក្នុងកុដិលេខ២៣ វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សឿន ពិសិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែ រមុខរបរជាព្រះសង្ឃ ស្នាក់នៅកុដិលេខ២៣ ក្នុងវត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖
-អាវុធខ្លីមួយដើមម៉ាក ZORAKI.M906 លេខ០០០១២៦ បង់មួយ គ្រាប់ចំនួន ២គ្រាប់
-ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVOពណ៌ឈាមជ្រូក
-លុយចំនួន ១០០ដុល្លា លុយខ្មែរចំនួន២ម៉ឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងគង់នៅវត្តសារ៉ាវ័ន្ត ពេលនោះស្រាប់តែជនសង្ស័យ បានដើរចូលទៅក្នុងកុដិលេខ២៣ ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកឲ្យហើយ ធ្វើឲ្យយីអ៊ុនដាក់រកស៊ីមិនបាន ដេកមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុងខែ០៥ ឆ្នាំ២០១៧ ដោយខឹងពេកក៏ដកអាវុធខ្លីខាងលើ បាញ់ចំនួន ២គ្រាប់តែពុំត្រូវរងរបួសទេ បណ្ដាលឲ្យមានការផ្អើលឆោឡោ ពេលនោះត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះ និងកម្លាំងផ្នែកយុត្តិធម៌ ឃើញជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លី នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

សូមបញ្ជាក់៖ ចំពោះអាវុធខ្លីម៉ាក ZORAKI.M906 លេខ000126 ជនសង្ស័យបានទិញក្នុងតម្លៃ ១៥០០ដុល្លារ នៅប្រទេសថៃ កាលពីខែមេសា ឆ្នាំ២០១៩
ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ (តាមរយះធ្វើតេស្តទឹកនោម) បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ និងខណ្ឌកំពុងសួរចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់