ព័ត៌មានជាតិ

យន្ដហោះចម្បាំង F-35 របស់អង់គ្លេស ធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ

(ឡុងដ៍)៖ យន្ដហោះចម្បាំង F-35B មួយគ្រឿងដែលធ្វើប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំង HMS Queen Elizabeth របស់ចក្រភពអង់គ្លេស បានធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ នៅថ្ងៃពុធសប្ដាហ៍នេះ។

ហេតុការណ៍ធ្លាក់យន្ដហោះចម្បាំងដ៏ទំនើបបំផុតមួយក្នុងពិភពលោកខាងលើ កើតមានឡើងកំឡុងប្រតិបត្តិការជាទម្លាប់ធម្មតាមួយរបស់ចក្រភពអង់គ្លេស នៅ លើដែនទឹកអន្តរជាតិ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យយន្ដហោះចម្បាំងស៊េរី F-35B នេះធ្លាក់នៅឡើយទេ ខណៈពីឡុតបានលោតចេញពីដោយសុវត្ថិភាព៕

HMS Queen Elizabeth គឺជានាវាផ្ទុកយន្ដហោះចម្បាំងដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសដែលមានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង ៤០គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះ F-35B ដែលអង់គ្លេសមានសរុបចំនួន ២៤គ្រឿង៕

 

ប្រភព៖ Reuters

មតិយោបល់