ព័ត៌មានជាតិ

រន្ធត់ណាស់! សិស្សសាលា ៤នាក់ លង់ទឹកស្លាប់ ក្នុងរណ្ដៅដី

កំពង់ចាម: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីប្រទះឃើញក្មេងប្រុស-ស្រី ០៤នាក់ បានលង់ទឹកស្រះស្លាប់ នៅចម្ការត្រង់ចំណុចគីឡូប្រាំមួយ ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនរងគ្រោះខាងលើ៖
១.ឈ្មោះជុន.លីតា ភេទស្រីអាយុ១២ឆ្នាំជាតិខ្មែរ
២.ឈ្មោះជុន.ជូ ភេទប្រុសអាយុ១០ឆ្នាំ (២នាក់នេះបងប្អូនបង្កើត)។
៣.ឈ្មោះរ៉េត.ណូយ ភេទស្រីអាយុ ១៣ឆ្នាំជាតិខ្មែរ
៤.ឈ្មោះហង្ស.ហ៊ី ភេទប្រុស១១ឆ្នាំជាតិខ្មែរ ទាំង ០៤ នាក់ ជាសិស្សសាលា មានទីលំនៅចំណុចគីឡូប្រាំមួយ ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

កើតហេតុវេលាម៉ោង ២ និង ៥០នាទីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់