ព័ត៌មានជាតិ

បិសាចក្រហម​​បំបាក់ ចាបលឿង យ៉ាង​ចាស់ដៃ​ក្នុងលទ្ធផល ៤-០ (Video Inside)

កាលពីថ្ងៃទី ២៩ ខែ តុលា នេះ​​ក្នុងព្រឹត្តិការណ៍ Capital One Cup ដែលធ្វើឡើងនៅ Old Traford ក្នុងជំនួបជើងក្លិប​ បិសាចក្រហម និងក្លិប ចាបលឿង​ Norwich ។ ក្នុងការប្រកួតនេះដែរកីឡាករ Javier Hernandez រកគ្រាប់បាល់បាន​ ២ គ្រាប់​តែម្នាក់ឯង នៅនាទី ២០ ដោយការស៊ុតបាល់ប៉េណ័លទី និង នាទី ៥៤ ក្រៅពីនេះ​​មានកីឡាករ JONES នៅនាទី ៨៨ និង Fabrio នៅនាទី ៩០+៥ ដែលធ្វើ​ឲ្យចាប់លឿង ​​ស្ពាយសំបុកទៅផ្ទះ​​​​ទាំងទឹកភ្នែក ​ក្នុងលទ្ធផល ៤-០ ។​
javier-hernandez-manchester-united-capital-one-cup_3027045
ជាមួយនឹងជ័យជម្នះនេះដែរ វា​បានធ្វើ​ឲ្យ​ បិសាច​ក្រហម ​រីកមុខ​ឡើងវិញ ក៏ដូចជា ​គ្រូបង្វឹក David Moyes ផងដែរ បន្ទាប់ពី​អសមត្ថភាព​ដឹកនាំក្លិប​នេះ​​ឲ្យមានពន្លឺ​ត្រចេះត្រចង់ ដូច​នឹង​ Sir Alex Ferguson នោះ​។​

បញ្ជាក់ផងដែរថា​សម្រាប់បិសាចក្រហម ដែលជំនួបជើងចុងក្រោយ ក្នុងព្រឹត្តិការណ៍ Premier League នោះ បានបំបាក់ ក្លិប Stoke ក្នុងលទ្ធផលប្រផិតប្រផើយ ៣-២ ផងដែរ​៕
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់