ព័ត៌មានជាតិ

រុស្ស៉ីបាត់បង់កងទ័ពជើងគោកមួយភាគបី ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមចារកម្មអង់គ្លេស

(ឡុងដ៍)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេស បាននិយាយថារុស្ស៉ីប្រហែលជាបានបាត់បង់កងទ័ពជើងគោកប្រហែលជា ១ភាគ៣ ដែល ខ្លួនបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ហើយការវាយលុកនៅក្នុងតំបន់ដុនបាស់ មានភាពរីកចម្រើនទៅមុខតិចតែប៉ុណ្ណោះ ប្រឈមមុខនឹង ការវាយតបតយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែន។

នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិអង់គ្លេសបានសង្កត់ធ្ងន់ដូច្នេះថា «បើទោះជា មានការរីកចម្រើនតិចតួចក៏ពិតមែន, តែរុស្ស៉ីមិនអាចសម្រេចឱ្យបាននូវសមិទ្ធផលធំដុំគួរឱ្យកត់សម្គាល់អ្វីនោះទេ ហើយប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរទៀតផង ដោយរុស្ស៉ីប្រហែលជាបានបាត់បង់កងទ័ពជើងគោកមួយភាគបី ដែលពួកគេបញ្ជូនចូលអ៊ុយក្រែនកាលពីខែកុម្ភៈ»។

បើតាមក្រសួងការពារជាតិអង់គ្លេស រុស្ស៉ីទំនងជាមិនអាចសម្រេចបានភាពជឿនលឿនអ្វីនោះទេ ក្នុងរយៈពេល៣០ថ្ងៃ ខាងមុខ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់