ព័ត៌មានជាតិ

ក្លិប Galatasaray រង​ការបំបាក់​យ៉ាង​ចាស់ដៃ​ពី Real Maderid យប់មិញ​

​ក្នុង​ព្រឹត្តិការណ៍ UEFA CHAMPIONS LEAGUE កាលពី​រាត្រី​យប់មិញ​នេះដែរ ក្លិប Galatasaray ដែល​ជា​ម្ចាស់ផ្ទះ​រង​ការបំបាក់​យ៉ាង​ចាស់ដៃ​ពី​ភ្ញៀវ Real Maderid ដោយ​លទ្ធផល 1-6 ដែល​ជា​លទ្ធផល​យ៉ាង​ចាស់ដៃ​បំផុត​។

​ក្នុងចំណោម ៦ គ្រាប់ របស់ Real Maderid រកបាន​ដោយ​កីឡាករ Isco នៅ​នាទី ៣៣ កីឡាករ BENZEMA នៅ នាទី ៥៤ និង ៨១ ហើយ​និង​កីឡាករ​ជើង​ខ្លាំង Ronaldo រកបាន​៣ គ្រាប់​តែ​ម្នាក់ឯង​នៅ​នាទី ៦៣ ៦៦ និង ៩០ + ១ ។ តែ​ទោះជា​យ៉ាងណា ក្លិប Galatasaray ក៏​បាន​បំបែក​ពងមាន់ ក្លិប Real Madrid នៅ​នាទី ៨៤ វិញ​ផង​ដែរ ។​​សម្រាប់ Real Madrid នៅ​ថ្ងៃ​ទី ២២ កញ្ញា​នេះ វេលា​ម៉ោង ១៨ និង ០០ នាទី ត្រូវ​ម៉ោង​នៅ​កម្ពុជា​ម៉ោង ១២ និង ០០ នាទី ប៉ះ​ជើង​ជាមួយនឹង Getafe ៕
Real Madrid
ទស្សនា​វីដេអូ​ឃ្លិប Real Madrid បំបាក់ Galatasaray ដូចខាងក្រោម​នេះ​៖​

មតិយោបល់