ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២កក្កដា

ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៣លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ប្រុស) រងរបួសធ្ងន់ ២នាក់ (ប្រុស ) និងរបួសស្រាល ៣នាក់ (ប្រុស ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៥គ្រឿង រួមមាន ម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន០គ្រឿង , រថយន្តធុនធំ ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ០លើក ,បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ១លើក, កត្តាយានយន្ត ១លើក (ស្លាប់១នាក់), អាកាសធាតុ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ ( យប់៤នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១លើក ផ្លូវខេត្ត ក្រុង ២លើក, ផ្លូវលំ ០លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ០លើក , រថយន្តធំ ១លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិដដែលបានបន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តស្វាយរៀង ១លើក ស្លាប់១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក របួស៣នាក់ ។ ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.៦៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.៦៥២គ្រឿង និងពិន័យសរុប ១.៩៩៥ គ្រឿង ៕

មតិយោបល់