ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ នៅស្រុកត្រាំកក់…


តាកែវ:នៅថ្ងៃអង្គារ ០៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៣០នាទី ស្ថិតនៅលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា៖
មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម​ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត​ 1P-0512 បេីកបរដោយឈ្មោះ​ ឈៀង​ បារាំង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅភូមិកំណប់​ ឃុំស្រែចែង​ ស្រុកជុំគីរី​ ខេត្តកំពត​ (ស្លាប់នៅកន្លែងកេីតហេតុ)​ បេីកបរមកពីទិសខាងកេីតទៅលិច​ លុះមកដល់ចំនុចខាងលេីបានបុកម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម​ C125 ភ្នំពេញ​ 1JK-0012 បេីកបរដោយឈ្មោះ​ ឆន​ ជីវ័ន ភេទប្រុស​ អាយុ១៧ឆ្នាំ​ រស់នៅភូមិស្ទឹង​ ឃុំអូរសារាយ​ ស្រុកត្រាំកក់​ខេត្តតាកែវ​ មុខរបរកសិករ​ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)​ បើកបរមកពីទិសខាងលិចទៅកេីត។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរសារាយនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់។

មតិយោបល់