ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវជាប់ខ្នោះដៃដោយយកដុំថ្មគប់កញ្ចក់រថយន្តរបស់មន្ត្រីនគរបាលនៅ…

ភ្នំពេញ: ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង៥និង១០នាទី នៅចំណុចមុខផ្ទះលេខ៣ផ្លូវព្រះនរោត្តម ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចវឃាត់ខ្លួនឈ្មោះ ឈួរ លីគួង ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះ៨៦ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

វត្ថុតាងបន្សល់ទុកមានម៉ូតូមួយគ្រឿងម៉ាកBeatពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ1GU 4852 ចំណែកជនរងគ្រោះឈ្មោះជឹម វាសនា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣ផ្លូវព្រះនរោត្តមភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីដូនពេញ។
សម្ភារ:ខូចខាតបែកកញ្ចក់ខាងក្រោយរថយន្តម៉ាក4Runnerពណ៌ខ្មៅពាក់ស្លាកលេខនគរបាល2.1952។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុនៅថ្ងៃទី០៧ ខែមិថុនា វេលាម៉ោង៥និង១០នាទីជនរងគ្រោះបានចតរថយន្តនៅចំណុចមុខផ្ទះលេខ៣ផ្លូវព្រះនរោត្តមសង្កាត់ចតុមុខខណ្ឌដូនពេញស្រាប់តែមានជនសង្ស័យចំនួនមួយនាក់ជិះម៉ូតូមួយគ្រឿងមកឈប់ក្បែររថយន្តខាងលើហើយយកដុំឥដ្ឋគប់ទៅលើរថយន្តបណ្តាលឲ្យបែកកញ្ចក់ខាងក្រោយរួចរត់គេចខ្លួនចោលម៉ូតូនៅកន្លែងកើតហេតុ។វរហូតមកដល់ម៉ោង២និង១០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខផ្ទះលេខ៨៦ផ្លូវលេខ១១៣សង្កាត់បឹងកេងកងទី២ខណ្ឌចម្ការមនយកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការសាកសួរនិងធ្វើតេស្តទឹកនោមឃើញថាជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់