កំពង់ស្ពឺៈ (ដំណឹងបន្ថែម)ប្រភពពីមន្ត្រីគយខេត្តព្រះសីហនុអោយដឹងថា ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏រថយន្ត៣គ្រឿងបុកគ្នា ឆេះជាអគ្គិភយ័នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងចំណោមជនរងគ្រោះ៦នាក់ដែលជិះរថយន្តហាយលែនឌរ័ មានមន្ត្រីគយដែលធ្វើការនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុចំនួន៣នាក់ គឺលោកគឹម ឆាត លោកភឿក ជ្រុនចន្ទ័រិទ្ធិ និងលោកហេង មករា ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះមានមនុស្ស១១នាក់ស្លាប់និងមួយចំនួនទៀតរងរបួស ដែលជាការបុកប៉ះគ្នាវាងរថយន្ត HIGHLANDER បើកពីកើតទៅលិច បានវ៉ាជែងរួចជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ និងជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត បណ្តាលឲ្យផ្ទុះឆេះតែម្តង៕
មតិយោបល់