ព័ត៌មានជាតិ

សុទ្ធតែក្មេងៗ! ផ្ទុះផាវគ្រាប់បែកកែច្នៃ បណ្ដាលឲ្យរបួសសិស្សសាលា ២នាក់

រតនគិរី: កាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចឡឥដ្ឋ ស្ថិតនៅក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ មានករណីក្មេងប្រុស ២នាក់ នាំគ្នាលេងដុតផាវគ្រាប់បែកកែច្នៃ បណ្ដាលឲ្យផ្ទុះរបួសធ្ងន់ស្រាល ២នាក់។

ក្មេងប្រុសរងគ្រោះ៖ ទី១.ឈ្មោះ ខាំ ផុត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់ (ដាច់ចង្កាខាងក្រោម) និងទី២.ឈ្មោះ ផារី ហៅសាឌឿ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសស្រាល អ្នកទាំង២នាក់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យដល់ទីតាំងកើតហេតុ ហើយជួយអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ៕

មតិយោបល់