ព័ត៌មានជាតិ

អាសូណាស់! មិនដឹងថាស្លាប់ឬរស់នោះទេតែយ៉ាងណាសូមឲ្យគាត់រួចផុតពីគ្រោះចង្រៃនេះចុះ

ភ្នំពេញ: បុរសម្នាក់ត្រូវខ្សែភ្លើងឆក់សន្លប់ស្តូកមិនដឹងខ្លួនត្រូវបានប្រជាពលរដ្ឋបាននាំគ្នាជីកដីកប់សង្គ្រោះបឋមរួចបន្ទាប់មកត្រូវក្រុមគ្រួសារសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យដោយស្ថានភាពធ្ងន់ធ្ងរមិនដឹងថាស្លាប់ឬរស់នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។

បុរសរងគ្រោះខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ។
សមត្ថកិច្ចឲ្យដឹងនៅល្ងាចថ្ងៃដដែលថាបន្ទាប់ពីកេីតហេតុការណ៍នោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែតមិនទាន់ដឹងពីស្ថានភាពជនរងគ្រោះថាយ៉ាងណានៅឡើយនោះទេ៕

 

មតិយោបល់