កីឡាករ Fernando Torres គឺនឹងចូលរួមលេងឲ្យក្លិបតាំងកុមារភាពរបស់ខ្លួន Atletico Madrid បន្ទាប់ពីស្ថិតនៅក្រសែភ្នែករបស់ AC Milan ដោយឃើញ កីឡាករ Alessio Cerci ជំនួសវិញនោះ ។ក្លិប AC Milan បានប្រាប់ដល់ស្ថានីយ៍ទូរទស្សន៍ថា “ការពិភក្សាវាស្ថិតនៅអត្រាកម្រិតខ្ពស់ពេក” ។
កីឡាករ Fernando Torres ត្រូវបានក្លិប AC Milan ខ្ចីពី ក្លិប តោខៀវ រយៈពេល ២ ឆ្នាំ ក៏ប៉ុន្តែបរាជ័យក្នុងការពិភាក្សាទិញដូរ ហើយ Atletico Madrid នឹងនាំយកកីឡាកររូបនេះទៅកាន់ទឹកដីរបស់ខ្លួនវិញ ។
ជាមួយនឹងគ្នានេះដែរកីឡាករ Alessio Cerci ដែលចូលរួមលេងឲ្យ Atletico ក្នុងតម្លៃខ្លួន ១៣ លានផោន មកពី Torino កាលពីរដូវកាលក្តៅកន្លងទៅ នឹងធ្វើដំណើរទៅកាន់ AC Milan វិញ ៕
ព័ត៌មានជាតិ
មតិយោបល់