ព័ត៌មានជាតិ

Update៖ បាក់វេរ៉ង់ដាសង្កត់កម្មករសំណង់ស្លាប់ និងរបួស ៣នាក់ ខណៈអ្នកហូបគុយទៀវក្បែរ ព្រលឹងចុងសក់រត់ចែកជើងគ្នា

ភ្នំពញ: កម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសស្រាល រីឯអ្នកហូបគុយទាវ ក្នុងហាងក្បែរនោះ ភ័យព្រលឹងចុងសក់រត់ចែកជើងគ្នា បន្ទាប់ហេតុការណ៍បាក់វេរ៉ង់ដាផ្ទះជួសជុលមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥កែងផ្លូវសាលាដែក ក្នុងក្រុម១ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជជនរងគ្រោះឈ្មោះ រ៉ន ខុម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានខាងលើ មានស្រុកកំណើតនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់)។ ចំណែកបុរសជាកម្មករ២នាក់ទៀតរងរបួសស្រាល មិនស្គាល់ឈ្មោះនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងរៀបការ៉ូ នៅជប់ជញ្ជាំងជាន់ទី១ ស្រាប់តែវេរ៉ង់ដានៅជាន់ទី២ បាក់សង្កត់ស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសស្រាល។
នៅក្នុងហេតុការណ៍បាក់វេរ៉ង់ដានេះ បានបណ្តាលឲ្យខ្ទាតបំណែក ទៅចំដំបូលហាងលក់គុងទាវនៅក្បែរនោះ រងការខូចខាត ធ្វើឲ្យភ្ញៀវក្នុងហាងភ័យរត់ចែកជើងគ្នាផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់ទាក់ទងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យនិងប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់