(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ច្បាស់ៗទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីនថារាល់សកម្មភាពរបស់រុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវចាត់ទុកជាការឈ្លានពាន។
«ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតី ពូទីន។ លោក (ពូទីន) មិនយល់ច្រឡំចំពោះបញ្ហានេះឡើយ។ ដូច្នេះរាល់សកម្មភាពយោធា ណាមួយរបស់រុស្ស៊ី ដែលឆ្លងកាត់ចូលទៅក្នុងអ៊ុយក្រែន នោះវាគឺជាការឈ្លានពានមួយ»។ នេះការលើកឡើងរបស់លោក បៃដិន ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
រុស្ស៊ីបានដាក់ពង្រាយសព្វាវុធ និងកងទ័ពជិតមួយសែននាក់ នៅក្បែរព្រំដែនអ៊ុយក្រែន។ បណ្តាប្រទេសលោកខាងលិច បានចោទរុស្ស៊ីជាច្រើនលើកថា កំពុងត្រៀមឈ្លានឈានអ៊ុយក្រែន ហើយរុស្ស៊ីវិញក៏បានច្រានចោល ការចោទប្រកាន់ទាំងអស់នោះវិញផងដែរ៕
ប្រភព៖ AFP


មតិយោបល់