ព័ត៌មានជាតិ

រន្ធត់ណាស់! យាយ និងចៅ រើសអេតចាយ ហើយយកគ្រាប់បែកទៅដំ បណ្ដាលផ្ទុះស្លាប់ទាំង ២នាក់ នៅខេត្តស្វាយរៀង

ស្វាយរៀង: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីយាយ និងចៅម្នាក់ រើសអេតចាយ ហើយបានយកគ្រាប់បែកទៅដំ បណ្ដាលផ្ទុះស្លាប់ទាំងពីរនាក់ ស្ថិតនៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

កើតហេតុវេលាម៉ោង ៩ និង៣៥ នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយភ្លាមៗនោះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោ៕

មតិយោបល់