ភ្នំពេញៈ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារ ខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់អនាម័យ នៅតាមបណ្ដោយផ្លូវលេខ៩៣ ផ្លូវលេខ៦៨ ផ្លូវលេខ៨៨តីរ វិថីស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និង សង្កាត់វត្តភ្នំ ។
ជាលទ្ធផលនៃការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបាន ដកហូតសម្ភារៈមួយចំនួនមានដូចជា ស្ទួចរថយន្ដ ចំនួន ៤គ្រឿង រទេះមីឆាមួយដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវសាធារណៈ យកទៅរក្សាទុកនៅ សាលាខណ្ឌដូនពេញ ។
ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរំលោភយកផ្លូវថ្នល់សាធារណៈ មកប្រកបអាជីវកម្មផ្ទាល់ខ្លួន
ត្រូវប្រកបអាជីវកម្ម តាមគំនូសដែលរដ្ឋបាលខណ្ឌដូនពេញ បានកំណត់ជូន ក្នុងករណីប្រសិនបើបងប្អូនប្រជាពរដ្ឋ មិនចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ អាជ្ញាធរខណ្ឌ និងប្រើប្រាស់វិធានការរដ្ឋបាលដោយដកហូតសម្ភារៈទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ។
សូមបញ្ជាក់៖ អាជ្ញាធរខណ្ឌដូនពេញសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពរដ្ឋ និងចូលរួមសហការជាមួយនឹងអាជ្ញាធរខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅ នៅក្នុងទីក្រុងរបស់យើងទាំងអស់គ្នា ៕
មតិយោបល់