ដើម្បីជ្រាបកាន់តែច្បាស់សូមសេចក្ដីជូនដំណឹងខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបកាន់តែច្បាស់សូមសេចក្ដីជូនដំណឹងខាងក្រោម៖
ព្រៃវែងៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាយុវជនម្នាក់បានកាប់ឪពុកស្លាប់ភ្លាមៗដោយគ្រាន់តែឪពុកដើរជាន់ទូរស័ព្ទដៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២២នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះនៅភូមិព្រៃរួង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកស្នងការខេត្តព្រៃវែងបានដឹងថាក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពថារូបគេគឺពិតជាបានយកពូថៅកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះឡេង សៅ អាយុ៥០ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើពិតប្រាកដមែនហើយមូលហេតុដែលនាំឲ្យមានរឿងនេះកើតឡើងគឺរូបគេ(ជនសង្ស័យ)ខឹងនឹងឪពុកជាន់ទូរស័ព្ទរបស់ខ្លួនហើយខ្លួនបានសួរថាហេតុអីបានជាពុកឯងជាន់ទូរស័ព្ទខ្ញុំអញ្ចឹងពេលនោះគាត់ឆ្លើយថាអញជាន់ឲ្យខ្ទេចកុំឲ្យឯងមើលឃើញទៀតស្រាប់តែពេលនោះឪពុកបានចុះមកទាត់រូបគេ(ជនសង្ស័យ)២៣ជើងថែមទៀតទើបរូបគេខឹងបានទាញពូថៅខណៈនោះឪពុកបានរត់ដល់មាត់របងរូបគេបានកាប់ពីក្រោយចំកញ្ចឹង.ក បណ្តាលឲ្យប្រកាច់ស្លាប់តែម្ដង៕ មតិយោបល់
ព្រះសីហនុៈ លោកវរសេនីយ៍ឯកភុលភស្តាអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ថ្មីៗនេះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យ តាមដងផ្លូវឃាត់ទុកមធ្យោបាយ (ម៉ូតូ) ដែលជនទំនើងបាន នឹងកំពុងប្រើប្រាស់កែឆ្នៃស៊ីម៉ាំងបំពងសំឡេង រំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងមិនស្លាកលេខមិនមានកញ្ចក់មើលក្រោយ មិនពាក់មួកការពារសុវត្ថិភាពឲ្យឃាត់ទុកមិនអនុញ្ញាតឲ្យ ធ្វើចរាចរណ៍តាមផ្លូវសាធារណៈឡើយ។ លោក ភុល ភស្តា បានបញ្ជាក់ថា តាមបទបញ្ជារបស់លោកស្នងការ…
ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសពីរនាក់ជិះម៉ូតូឌុបគ្នា បើកវ៉ាជែងរថយន្តដឹកដីមួយគ្រឿង ជ្រុលទៅបុកពីមុខរថយន្តមួយគ្រឿងទៀត ដែលកំពុងបើក ក្រឡប់មកពីទម្លាក់អង្ករ បណ្តាលឱ្យអ្នកឌុបនិងអ្នករួមដំណើរ រងបួសធ្ងន់ស្រាល់ទាំងពីរនាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ បេតុងលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។…
មតិយោបល់