ព័ត៌មានជាតិ

ស្លាប់១របួស៤ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នៅស្រុកបាធាយ

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ៣គ្រឿង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២១០៩ វេលាម៉ោង ៥និង៥៥នាទី លើផ្លូវជាតិលេខ៦ ចំណុចមុខផ្សារបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាមុ។
បង្កដោយរថយន្ដ ម៉ាកមីស៊ុយប៊ីស៊ីពណ៍ស្លែ ពាក់ស្លាកលេខតាកែវ 3A 0789 អ្នកបើកបរគេចខ្លួនបាត់ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ដ១គ្រឿងទៀតម៉ាកត្រូពិច ពណ៍សំបកឪឡឹក ស្លាកលេខគ្មាន បើកបរដោយឈ្មោះប៉ឹង សុមាន ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលខូចនៅលើផ្លូវ បាននាំគ្នារុញពីក្រោយ មានទិសដៅពីជើងទៅត្បូង រថយន្ដម៉ាកមីស៊ុយប៊ីស៊ី ក៏ជ្រលទៅបុកពីក្រោយរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AJ 1910 បើកបរដោយឈ្មោះសាយ សុខន ភេទប្រុស អាយុ៥៤ ឆ្នាំ មានទីលំនៅភូមិគោករការ ឃុំព្រាល ស្រុកកាជ្រៀច ខេត្តព្រៃវែង ដែលមានទិសដៅពីត្បូងទៅជើង ស្របទិសគ្នា។
ករណីនេះបណ្ដាលឲ្យរថយន្ដចំនួន៣គ្រឿងរងការខូចខាតនិងបណ្តាលឲ្យមានស្លាប់មនុស្ស ១ នាក់ ឈ្មោះ បេន វៀត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អ្នករុញរថយន្ត។
និងរបួសមនុស្ស 4 នាក់ ធ្ងន់1នាក់
1 ឈ្មោះសាយ សាន ភេទប្រុស29 មានទីលំនៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ( ធ្ងន់)
2 ឈ្មោះបុឹង សុមាន អ្នកបើកបររថយន្តត្រូពិច ស្រាល
3 ឈ្មោះពិន សុផាតប្រុសអាយុ15ឆ្នាំភូមិស្វាយមាសឃុំសំពងជយ័ស្រុកជើងព្រៃ ស្រាល
4 ឈ្មោះកែ ផាន់ណាប្រុសអាយុ19ឆ្នាំនៅភូមិស្វាយមាសឃុំសំពងជយ័ស្រុកជើងព្រៃ ស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយករថយន្តរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់