ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទី ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើដែកជ្រុងចុងសំប៉ែតស្រួចលួចកាច់សោកម៉ូតូ ត្រង់ចំណុចមុខផ្ទះលេខD24 បុរីចំការដូង ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ដិប ពៅ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងបាញ់ថ្នាំឈើ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ លី កុកហួរ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទី០២ឈ្មោះ សុខ ឌី ហៅ សិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះប្អូនស្រី ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1HA-2303 បិតស្កុតបន្លំទៅជាលេខ1HA-2803 មានលេខតួ និងលេខម៉ាស៊ីន5123693 (របស់ជនសង្ស័យ) ចំនួន០១គ្រឿង
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CO-7504 មានលេខតួ និងលេខម៉ាស៊ីន9179416ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)
-ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌កាប់ស្ទាំង
-កាបូបដាក់លុយពណ៌ខ្មៅចំនួន០១។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះជួលស្ថិតនៅភូមិជម្ពូវ័ន មកធ្វើការជាជាងបាញ់ថ្នាំឈើនៅបុរីចំការដូង ផ្ទះលេខE25 ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខផ្ទះលេខD24 ទល់មុខផ្ទះ ដែលធ្វើការមានចម្ងាយប្រហែល ៥ម៉ែត្រ រហូតដល់វេលាម៉ោង ៤និង១០នាទី ថ្ងៃខែឆ្នាំដដែល មានជនសង្ស័យចំនួន០២នាក់ បិតស្កុតបន្លំទៅជាលេខ1AH-2803 មានលេខតួ និងលេខម៉ាស៊ីន5123693 ជនសង្ស័យឈ្មោះ លី កុកហួរ ជាអ្នកបើកម៉ូតូ ជនសង្ស័យឈ្មោះ សុខ ឌី ហៅ សិដ្ឋ អង្គុយខាងក្រោយ ។
ពេលនោះជនសង្ស័យទាំង០២នាក់ បានមកដល់ឈប់ ម៉ូតូមុខផ្ទះលេខD25ខាងលើ រួចជនសង្ស័យឈ្មោះ សុខ ឌី បានចុះដើរទៅធ្វើសកម្មភាពប្រើដែកជ្រុងចុងសំប៉ែតស្រួច កាច់សោកម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ បានសម្រេចបម្រុងបញ្ឆេះជិះចេញ ក៏ត្រូវឈ្មោះ គុជ សុផុន (ម្ចាស់ផ្ទះលេខE24) ភេទប្រុស អាយុ ៥៩ឆ្នាំ បានឃើញ ក៏ស្រែក ឆោឡោ ខ្លាំងៗថា ចោរៗ ហើយជនសង្ស័យឈ្មោះ សុខ ឌី ហៅ សិដ្ឋ ក៏បានរត់ឡើងទៅជិះលើម៉ូតូរបស់បក្ខពួកឈ្មោះ លី កុកហួរ ដែលកំពុងបញ្ឆេះចាំស្រាប់ ជិះគេចខ្លួន តែត្រូវបានសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់ ឃើញហេតុការណ៍ ក៏ធ្វើការអន្តរាគមន៍ ដេញតាពីក្រោយជនសង្ស័យ តាមផ្លូវ២១៧ ពីជើងមកត្បូង ដល់ខាងមុខសាលាខណ្ឌដង្កោ ជនសង្ស័យក៏បានបោះដែកជ្រុងចុង សំប៉ែតស្រួចចោល រួចបើកគេចខ្លួនបន្តទៅមុខទៀតរហូតដល់មុខក្រុមហ៊ុនស្រាបៀរកម្ពុជា ហើយបត់ត្រឡប់ក្រោយវិញ មកដល់ក្បែរខ្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវ សមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបាន រួមនិងវត្ថុតាងយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់៕
មតិយោបល់