កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុករថយន្ដ បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់ នៅវេលាម៉ោង៦ និង១០ព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ។
រថយន្ដដឹកស៊ីម៉ង់ត៍ បានបុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ហេតុការណ៍នេះ បណ្ដាលឲ្យរបួសមនុស្ស១៦នាក់ (ប្រុសម្នាក់ របួសស្រាល០៦នាក់) និងខូចខាតរថយន្ដទាំង០២គ្រឿងធ្ងន់។ ដោយភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះ ដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ០២នាក់ និងខេត្តតាកែវ១៤នាក់
មូលហេតុ៖ បង្កទ្បើងដោយរថយន្ដដឹកស៊ីម៉ង់ត៍។
ក្រោយកើតហេតុ អ្នកបើករថយន្ដដឹកស៊ីម៉ង់ត៍ បានចុះរត់គេចខ្លួនពីកន្លែងកើតហេតុ មកទល់ពេលនេះ នគរបាលជំនាញ កំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់