ព័ត៌មានជាតិ

ម៉ូតូបុករថយន្តបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត ។

ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន លុះទៅចំណុចកើតហេតុខាងលើ បានទៅបុករថយន្ត ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG -2117 បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ និងអ្នករួមដំណើរងរបួសស្រាល ។
រីឯអ្នកបើកបររថយន្ត(រត់គេចខ្លួនបាត់)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់