យោងតាមប្រភពព័ត៌មានបរទេសនានា ដែលចុះកាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅបានឲ្យដឹងថា ជាមួយនឹងការឆ្លងកាត់ភាពផ្អែមល្អែមមិនគួរឲ្យជឿនោះ និស្សិតស្រីម្នាក់ បានស្នើរសុំមិត្តប្រុសរៀបការនៅ Institute Yibin ប្រទេសចិន ។ជាមួយនឹងសាក្សី និងមនុស្សជាច្រើន ធ្វើជាតំណាងឲ្យក្តីស្នេហារបស់ពួកគេ និស្សិតស្រីឆ្នាំ ទី ៤ Liu Song បានបង្ហាញចិត្តយ៉ាងក្លាហាន ស្នើរសុំមិត្តប្រុសរៀបការ នៅ អន្តេវាសិកដ្ឋានបណ្ឌិតសភាកីឡាវាយកូនគោល។
ក្នុងការស្នើរសុំនៅកណ្តាលវិទ្យាស្ថាននេះដែរ នាងបានស្លៀកពាក់ឈុតកូនក្រមុំ ពណ៌ស និងឱនលំទោននៅមុខគូស្នេហ៍របស់នាង។ឃើញដូចនោះនិស្សិត Thanh Xuan បានអោបមិត្តស្រីរបស់ខ្លួន ត្រកងជុំវិញសំយ៉ាបសាលា។
Thanh Xuan និង Liu Song គឺជានិស្សិតរៀននៅវិទ្យាស្ថាន Yibin ដោយនាង Liu Song គឺជានិស្សិតរៀនផ្នែក គ្រប់គ្រង។ក្នុងរយៈពេល ២ ឆ្នាំដែលរៀននៅក្នុងវិទ្យាស្ថានតែមួយ ជាមួយនឹងទំនាក់ទំនងផ្អែមល្អែម អ្នកទាំងពីរក៏បានស្វះស្វែងយល់ចិត្តគ្នាទៅវិញទៅមក៕
https://i1272.photobucket.com/albums/y389/domneng/Bang/Wedding1_zps09d5f153.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Wedding2_zps24d799de.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Wedding3_zpsb9f4932e.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់