ព័ត៌មានជាតិ

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល

ព្រះសីហនុៈ មានជនបរទេសម្នាក់ស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង​​១១និង៣០នាទី ស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ(ក្រោយសណ្ឋាគារ~កាស៊ីណូ Holidayចាស់)។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(សាកសព)ឈ្មោះ Gilles Andre Christian Roger ADELIN ភេទប្រុស​ កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦២ សញ្ជាតិ​​បារាំង មុខរបរនិវត្តជន កាន់លិខិត ឆ្លងដែនលេខ​​12AD80564 សុពលភាពថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២២ កាន់ទិដ្ឋាការលេខ EI 00999511 សុពលភាព ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចបន្តថា ជនរងគ្រោះបានជួល​​​​បន្ទប់លេខ១០១របស់ឈ្មោះ ផុក សារឿន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាគ្រូពេទ្យ ស្ថិតនៅក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្នាក់នៅជាបណ្តោះអាសន្ន លុះដល់ថ្ងៃកើតហេតុក៏មានការភ្ញាក់ផ្អើល ក្រោយពេលម្ចាស់ផ្ទះបើកទ្វារបន្ទប់ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់។
បច្ចុប្បន្ន ជនរងគ្រោះ(សាកសព) រក្សាទុកនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យដើម្បីធ្វើកោសល្យវិច័យ៕

ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល

មតិយោបល់