តាកែវៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីយកម៉ូតូគ្មានឯកសារត្រឹមត្រូវមកលក់ នៅក្នុងភូមិត្រពាំងស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនសង្ស័យទាំង២នាក់៖ ទី១-ឈ្មោះ រិន សម្ភស្ស ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ម៉េត ណន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេបានឆបោកម៉ូតូមិត្តភក្តិ ដោយប្រើល្បិចខ្ចីម៉ូតូ ០១ គ្រឿងម៉ាក ហុងដា C125 ស៊េរី២០០៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) យកទៅទិញស្រាបៀរយកមកផឹក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ រួចក៏ជិះរត់គេចខ្លួនពីភ្នំពេញ ដើម្បីយកមកលក់ឲ្យប្រជាពលរដ្ឋ នៅភូមិឃុំខាងលើ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននតែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងស្រាវជ្រាវរកម្ចាស់ម៉ូតូ ដើម្បីប្រគល់ជូនវិញ៕
មតិយោបល់