ព័ត៌មានជាតិ

ជនជាតិម៉ាឡេស៊ីបើកឡានកៀរកិនសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គី

ភ្នំពេញ: កាលពីម៉ោង៣:១៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ មានករណីជនជាតិម៉ាឡេស៊ីម្នាក់បើករថយន្តហាយឡែនឌឺ កៀរនិងកិនក្មេងសិស្សវិទ្យាល័យ ជាស៊ីម សាមគ្គីម្នាក់ រងរបួសធ្ងន់ ហេតការណ៍នេះកើតឡើងតាមបណ្តោយផ្លូវ២៧១ ខេមរះភូមិន្ទ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសាក្សីបានប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុប្រហែល១៤ឆ្នាំ រៀននៅវិទ្យាល័យ ជា ស៊ីមសាមគ្គី ថ្នាក់ទី៩ឡើងទី១០ ស្នាក់នៅអង្គការមូលនីធិកម្ពុជា បានដើរតាមផ្លូវពីជើងទៅត្បូងតាមផ្លូវ២៧១ ខាងស្តាំដៃលើចញ្ចើមផ្លូវ មកដល់ជិតក្រុមហ៊ុនសាបៀរកម្ពុជា ជាចំណុចកើតហេតុស្រាប់តែរថយន្តហាយឡែនឌឺ ដែលបើកបរដោយជនជាតិបរទេសម្នាក់កៀរហើយកិនតាំងពីកង់មុខរហូតដល់កង់ក្រោយ បណ្តាលឲ្យសន្លប់បាត់ស្មារតី ត្រូវបានអ្នកនៅអង្គការដឹកយកទៅសង្គ្រោះតាមកង់បីនិងមិនបានបញ្ជាក់អំពីមន្ទីរពេទ្យឡើយ ។

ដោយឡែកជនបង្កមានឈ្មោះ Tong Lian Soon ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវ៥ ភូមិ១ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់ប័ណ្ណបើកបរខ្មែរលេខ: B309072 បើករថយន្តម៉ាកហាយឡែនឌឺ ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AI-8572 បើកបរតែម្នាក់ឯងតាមបណ្តោយផ្លូវ២៧១ពីជើងទៅត្បូងបានកៀរនិងកិនក្មេងសិស្សសាលាខាងលើ។

បច្ចុប្បន្នជនបង្កត្រូវបាន ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននរគបាលចរាចររាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-10-19_19-46-38

photo_2016-10-19_19-46-40

photo_2016-10-19_19-46-42

photo_2016-10-19_19-46-44

photo_2016-10-19_19-46-46

photo_2016-10-19_19-46-48

photo_2016-10-19_19-46-50

photo_2016-10-19_19-46-52

photo_2016-10-19_19-46-54

photo_2016-10-19_19-46-56

photo_2016-10-19_19-46-58

photo_2016-10-19_19-47-01

photo_2016-10-19_19-47-03

មតិយោបល់