ព័ត៌មានជាតិ

រស់នៅមិនចុះសម្រុងបែកគ្រួសារ១០ឆ្នាំ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ៦និង១០នាទី មានករណីអត្តឃាត(ចង.ក)សម្លាប់ខ្លួន ត្រង់ចំណុចភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ មុត នាង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ (ពោះម៉ាយ) មានកូន តែកូនទៅនៅ
ខាងម្តាយ។

វត្ថុតាងចាប់យក៖ ខ្សែអង្រឹងប្រហែល៤ម៉ែត្រ ។

ដំណើររឿង៖ យោងតាមការបំភ្លឺរបស់សាក្សីជាក្មួយឈ្មោះ មុត សៅនី ភេទស្រី អាយុ ៣២ឆ្នាំ បានឲ្យដឹងថា ពេលជនរងគ្រោះមិនទាន់ស្លាប់គាត់មិនចុះសម្រុង គ្នាជាមួយប្រពន្ធ អស់រយៈពេលប្រហែល ១០ឆ្នាំហើយនៅផ្ទះរៀងៗខ្លួន ជនរងគ្រោះ មកនៅជាមួយក្មួយ ហើយគាត់ចេះតែដើរផឹកស្រាជារៀងរាល់ថ្ងៃ ពេលស្រវឹងមកជេរបញ្ចោររហូត មានពេលខ្លះគាត់រត់ទៅចងក តែសាច់ញាតិនាំគ្នារត់ទៅឃាត់ទាន់ រហូតមកដល់ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៩ ពេលដែលក្មួយស្រីក្រោកពីដេក បើកទ្វារចេញ មកក្រៅ ស្រាប់តែឃើញជនរងគ្រោះ ចងកនឹងដើមចន្ទស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះទៅដល់កន្លែង ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាល ឃុំ
ម្កាក់ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងសាច់ញាតិនៃសព បានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយចងកពិតប្រាកដមែន
សពត្រូវបានប្រគល់ជូន ក្មួយជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់