ព័ត៌មានជាតិ

កឺៗជាបុគ្គលិកកាស៊ីណូម៉ុកបាយបើករថយន្តបុកម៉ូតូតុកៗ បណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធរងរបួស

ស្វាយរៀង: នៅវេលាម៉ោង ៣និង១០នាទីទាបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូតុកៗ ស្ថិតបណ្ដោយផ្លូវលំ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AU-3560បើកបរដោយឈ្មោះ ស៊ូ កានលីម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ គ្មានរងរបួសបានបើកបុកម៉ូតូតុកៗ ពីក្រោយ រីឯអ្នកបើកម៉ូតូតុកឈ្មោះ ឈុន ប៊ុនថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្វៀន ឃុំគោកចក ស្រុកសៀមរាម ខេត្តសៀមរាប រងរបួសធ្ងន់ និងអ្នករួមដំណើរមានឈ្មោះ សុក លៀង ភេទស្រី អាយុ​៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង ត្រូវជាប្រពន្ធ របួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នជនបង្ក ត្រូវបានឃាត់ខ្លួន រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់