កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង៣០ នាទីយប់ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបរិបូណ៌ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះចាប់មុខសញ្ញាម្នាក់ នៅចំណុចព្រែកតាម៉ម ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ពាក់ព័ន្ធនឹងករណីឃាតកម្ម (វាយសម្លាប់ប្រពន្ធ) កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានគេចមកលាក់ខ្លួននៅខេត្តកំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះ ឃុត សុផល ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆ្លុះខ្យងក្ដាម (ត្រូវជាប្ដី) រស់នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ យ៉ាត ស្រីពៅ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ)។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕
មតិយោបល់