ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងបុកម៉ូតូបណ្ដាលឲ្យលោកតាម្នាក់ស្លាប់ នៅស្រុកចំការលើ

កំពង់ចាម: នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី នៅលើផ្លូវជាតិលេខ៧១ ត្រង់ចំណុចភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទិសដៅដំណើរស្របទិសគ្នា។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ក្រឡុកស៊ីម៉ង់) ពាក់ស្លាកលេខ ភ្នំពេញ 5A-0124 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូង បានបុកជាមួយ ម៉ូតូម៉ាក សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1O-6242 បើកបរដោយឈ្មោះ ស៊ីម ហ៊ល ភេទប្រុស អាយុ ៧២ឆ្នាំ (ស្លាប់) ជាតិខ្មែរ មិនពាក់មួកសុវត្តិភាព មានទីលំនៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចម្ការលើ។

មូលហេតុ៖ អ្នកបើករថយន្តប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងខូចខាតមធ្យោបាយម៉ូតូ ១គ្រឿង ធ្ងន់ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីស្វែងរកជនបង្កមកដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារតាមប្រពៃណី៕

មតិយោបល់