ព័ត៌មានជាតិ

ប្រពន្ធទ្រាំលែងបាន ប្ដីស្រវឹងបង្កហិង្សា និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះចោល ប្តឹងប៉ូលិសចាប់ខ្លួន

ភ្នំពេញ: បុរសម្នាក់ប្រើអំពើហឹង្សាក្នុងគ្រួសារ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រហូតដល់ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

បុរសជាប្តី សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ លឹម ញ៉ាញ់ អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹង ស្ត្រីជាប្រពន្ធរបស់ជនខាងលើថា ប្ដីគាត់ បានបង្កជម្លោះ ប្រើហឹង្សាវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះដូចជា តុ ទូ ទូរទស្សន៍ ទើបប្រពន្ធទ្រាំលែងបាន ប្តឹងប៉ូលិសឃាត់ខ្លួន ។

ជនបង្កត្រូវបានឃាត់ខ្លួន នាំទៅសាកសួរនៅ ប៉ុស្តិ៍ រួចបញ្ជូនទភផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធី ៕

មតិយោបល់