ព័ត៌មានជាតិ

ជាងឈើម្នាក់ត្រូវនារីជាងអ៊ុតសក់ដាក់ពាក្យបណ្ដឹងចោទប្រកាន់ពីបទ…

ភ្នំពេញៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (ចូលបន្ទប់លួចប្រាក់ និងទូរសព្ទដៃ) ស្ថិតត្រង់ចំណុចក្នុងបន្ទប់ជួលលេខ០២ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ គេចខ្លួនម្នាក់ មធ្យោបាយថ្មើរជើង ។

ជនសង្ស័យឈ្មោះ ហៀង ចាន់ថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

ជនរងគ្រោះឈ្មោះ ហេង គឹមយ៉ាន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលលេខ០២ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារះបាត់បង់៖
-លុយដុល្លារចំនួន ៤៨០ដុល្លារ
-លុយរៀលចំនួន២.០០០.០០០រៀល
-ទូរស័ព្ទដៃចំនួន០២គ្រឿង (iphone ០១គ្រឿង និងទូរស័ព្ទដៃOPPO០១គ្រឿង)
-អត្តសញ្ញាណប័ណ្ណ០១សន្លឹក
-កាតបញ្ចូលលុយទូរស័ព្ទចំនួន៥០ ដុល្លារ និងឯកសារមួយចំនួន ។

សម្ភារៈបន្សល់ទុក៖
-មេសោពណ៌ខ្មៅមានកូនសោចំនួន០១
-រូបភាពសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពរបស់ជនសង្ស័យធ្វើសកម្មភាព ០១ស្លឹក ។

សភាពរឿងហេតុ៖ មុនពេលកើតហេតុ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ពេលល្ងាច ជនរងគ្រោះបានទៅខ្ចី សោរពីប្អូនស្រីរបស់ជនសង្ស័យ ដែលមានបន្ទប់ជួលនៅជិតគ្នា ដើម្បីយកមកចាក់សោទ្វាររួចហើយ ជនរងគ្រោះក៏បានធ្វើដំណើរ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលបងប្អូន ជនរងគ្រោះក៏បានទៅស្នាក់នៅជាមួយបងប្អូននៅ ផ្ទះ ផ្សារកណ្ដាល ខណ្ឌដូនពេញ លុះដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ជនរងគ្រោះបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា បន្ទប់ជួលរបស់ខ្លួន របើកទ្វារបន្ទប់ បន្ទាប់មកជនរងគ្រោះក៏បានវិលត្រឡប់មកបន្ទប់ជួលរបស់ខ្លួនវិញ ឃើញមានទ្វាររបើក រួចហើយជនរងគ្រោះត្រួតពិនិត្យមើលឃើញ មានបាត់សម្ភារៈលុយកាក់ និងទូរស័ព្ទដៃនៅខាងលើ ហើយជនរងគ្រោះបានទៅ ប្រាប់ឲ្យម្ចាស់ផ្ទះជួល ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យជនមានគ្នាចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់មុខបន្ទប់ជួល ហើយយកកូនសោចាក់ចូលក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ លួចយកទ្រព្យសម្បត្តិខាងលើ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤និង ០០នាទី ទើបជនរងគ្រោះនាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួររួចជនរងគ្រោះ នឹងដាក់ពាក្យបណ្ដឹងចោទប្រកាន់ជនសង្ស័យតែម្ដ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់