ព័ត៌មានជាតិ

មន្រ្តីយោធាម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបុកទ្រូងចែកផ្លូវ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សង្ស័យស្រវឹងជោកជាំ ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ត្រង់ចំណុចផ្លូវលេខ១៩៣ កែងនឹងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សេង ចាន់ធារី ភេទប្រុស អាយុ ៣៣ឆ្នាំ (របួសធ្ងន់) មុខរបរ មន្រ្តីយោធា មានស្រុកកំណើត ភូមិធម្មជាតិសម្តេចតេជោ ឃុំកន្តួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូម៉ាក TODAY ពណ៌ស អត់មានស្លាកលេខ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកខាងលើ យ៉ាងលឿនមិនដឹងមានគោលបំណងទៅណាមកណានោះទេ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកក្បាលនាគពុះទ្រូងចែកផ្លូវពេញទំហឹង បណ្ដាលឲ្យហោះផ្លោងទៅផ្លូវម្ខាងទៀត បែកមាត់សន្លប់ស្តូកបាត់មាត់បាត់កតែម្តង ដោយសង្ស័យថាស្រវឹងស្រា។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់គ្លីនិកឯកជនដឹកយកទៅធ្វើការសង្គ្រោះផងដែរ៕

មតិយោបល់