យោងតាមប្រភពព័ត៌មានរបស់ Stuff បានឲ្យដឹងថា គូស្នេហ៍ ដែលមានបុរសជាប្តី នឹងថតរូបប្រពន្ធរបស់ខ្លួន ជាមួយនឹងសម្លៀករៀបការមួយឈុត ក្នុងតំបន់ ១៩ ប្រទេស ដោយការចាប់ផ្តើមធ្វើឡើងដំបូងនៅ Easter Island ដែលជាការកន្លែងរៀបការរបស់ពួកគេ។
លោក Jeff Salvage អាយុ ៤៦ ឆ្នាំ ដែលត្រូវជាប្តី បាននិយាយថា គាត់បានថតរូប ប្រពន្ធរបស់គាត់ Jennifer អាយុ ៤២ ឆ្នាំ ឈរលើគែមថ្ម នៃកោះភ្នំភ្លើង Easter Island ក្នុងអំឡុងពួកគេរៀបការបានប្រាំឆ្នាំ បន្ទាប់មកថតរូបប្រហាក់ប្រហែលគ្នានេះដែរ នៅ Swiss Alps និង Beijing Olympics ។
យើងចង់ចែកចាយរូបភាពនៃពិភពលោកដ៏អស្ចារ្យជាមួយនឹងឈុតកូនក្រមុំរបស់លោក ហើយម្យ៉ាងវិញទៀតខ្ញុំជាអ្នកថតរូប នេះបើតាមសម្តីរបស់លោក Jeff Salvage ប្រាប់ដល់សារព័ត៌មាន ABC ក្នុងកម្មវិធី Good Morning America ។ មួយវិញទៀត យើងចង់ឲ្យខ្លួនយើងមានសុភមង្គលបំផុត រហូតដល់ថ្ងៃដែលយើងមានកូន ។
ថ្មីៗនេះដែរ គូស្នេហ៍នេះ បាននិយាយថា ពួកគេមាគម្រោង ទៅទស្សនា និងថតឈុតខ្លួន ក្នុងប្រទេសក្រិក និង រុស្ស៊ី បន្ទាប់ពីនេះ ពួកគេនឹងធ្វើដំណើរទៅកាន់ សាំងហ្គាពួរ ថៃ និង កម្ពុជា នៅ រដូវថ្ងៃបន្ទាប់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់